Diego Simeone ចាប់អារម្មណ៍កីឡាករ ២រូបដែលកំពុងលេងនៅ Premier League

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Times បានអោយដឹងថាក្លឹប Atletico Madrid បានកំណត់ឈ្មោះកីឡាករ Andy Robertson ជាគោលដៅរបស់ខ្លួនរួចហើយ ក្នុងករណីក្លឹប Liverpool មិនយល់ព្រមអនុញ្ញាតឱ្យកីឡាកររូបនេះចាកចេញដោយឥតគិតថ្លៃ។

ក្រុមរបស់លោក Diego Simeone ត្រូវបានរាយការណ៍ថាចង់ចុះហត្ថលេខាលើកីឡាករ Lucas Digne ពីក្លឹប Aston Villa ដែលដូចជាកីឡាករ Robertson គឺនៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយក្លឹប។ កីឡាករ Digne មានបទពិសោធន៍ពីមុនក្នុងការលេងនៅប្រទេសអេស្ប៉ាញ ខណៈដែលគាត់បានចំណាយពេល ២ឆ្នាំនៅ Barcelona មុនពេលផ្លាស់ទៅ Everton ក្នុងឆ្នាំ២០១៨៕

Previous articleChelsea ចង់បានកីឡាកររបស់ Lyon មកពង្រឹងតំបន់ស្លាប
Next articleEverton និង Fenerbahce ចេញមកប្រជែងគ្នាយកកីឡាករជើងចាស់របស់ Man City