Chelsea ចង់បានកីឡាកររបស់ Lyon មកពង្រឹងតំបន់ស្លាប

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប Chelsea បានធ្វើការសាកសួរផ្ទាល់មាត់អំពីខ្សែបម្រើស្លាបរបស់ក្លឹប Lyon វ័យ ២០ឆ្នាំ កីឡាករ Mallick Fofana ខណៈដែលពួកគេចង់ពង្រឹងក្រុមរបស់ខ្លួននៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។

Malick Fofana Lyon

ក្រុមនៅ Premier League កំពុងស្វែងរកកីឡាករជើងស្តាំដែលអាចធ្វើប្រតិបត្តិការនៅលើតំបន់ស្លាប បន្ទាប់ពីពួកគេបានសម្រេចចិត្តមិនធ្វើការផ្ទេរ Jadon Sancho ជាអចិន្ត្រៃយ៍ពី Manchester United៕

Previous articleឯកឧត្តម ខូវ ឆាយ៖ បើចាប់គូប្រកួតប្រដាល់គុនខ្មែរ យកកីឡាករតែ១ក្លឹប ក្នុង១កម្មវិធីអាចនឹងផ្ទុះការគាំទ្រ តែវិស័យគុនខ្មែរទាំងមូលនឹងរងផលប៉ះពាល់
Next articleDiego Simeone ចាប់អារម្មណ៍កីឡាករ ២រូបដែលកំពុងលេងនៅ Premier League