Callum Hudson-Odoi ក្លាយជាគោលដៅរបស់ក្លឹបធំៗ

បរទេស៖ កីឡាករ Callum Hudson-Odoi ដែលបានចូលរួមជាមួយ Nottingham Forest ពី Chelsea ក្នុងឆ្នាំ២០២៣ នៅសល់កុងត្រាតែមួយឆ្នាំទៀតប៉ុណ្ណោះ។ ខ្សែ​បម្រើ​ស្លាប​រូប​នេះ​បង្ហាញភាពទាក់ទាញយ៉ាងខ្លាំងក្នុងរដូវកាល ២០២៤-២៥ ហើយក៏ដើរតួយ៉ាងសំខាន់​ក្នុង​ក្លឹប​ធានា​បាន​កន្លែង​លេងនៅតំបន់អឺរ៉ុប​បន្ទាប់​ពី​ឃ្លាត​ឆ្ងាយ​ពី​ការ​ប្រកួត​ទ្វីប​ចំនួន ៣០ឆ្នាំ។ កីឡាករវ័យ ២៤ឆ្នាំរូបនេះស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ៣ដងក្នុង ៣៦ប្រកួតនៅគ្រប់ការប្រកួតទាំងអស់។

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាទម្រង់លេងដ៏អស្ចារ្យរបស់គាត់សម្រាប់ Forest បានទាក់ទាញចំណាប់អារម្មណ៍ពី Manchester United ក៏ដូចជាក្លឹបអ៊ីតាលី AS Roma និង Napoli ផងដែរ៕

Previous articleលោក Carlos Cuesta អាចនឹងត្រូវចាកចេញពីក្រុមគ្រូបង្វឹករបស់លោក Arteta
Next articleឯកឧត្តមបណ្ឌិត មាស សារិន ប្តេជ្ញាដឹកនាំកីឡាទាញព្រ័ត្រ បោះជំហានទៅមុខជានិច្ចឱ្យដល់គោលដៅដែលចង់បាន