បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ La Gazzetta dello Sport បានអោយដឹងថាក្លឹប AC Milan ត្រូវបានរាយការណ៍ថាបានពិភាក្សាគ្នាដំបូងជាមួយអ្នកតំណាងរបស់ខ្សែបម្រើក្រុម Bayer Leverkusen កីឡាករ Granit Xhaka រួចហើយ។
កីឡាករ Xhaka ដែលបានដើរតួយ៉ាងសំខាន់ក្នុងយុទ្ធនាការឆ្នាំ ២០២៣-២៤ របស់ក្លឹប Leverkusen ត្រូវបានបញ្ជាក់ថាចង់បានឱកាសទៅចូលរួមជាមួយ Milan ។ ប្រភពបានណែនាំថា ពេលនេះកីឡាករកំពុងរង់ចាំក្លឹបទាំងពីរ ដើម្បីចាប់ផ្តើមការចរចាជាផ្លូវការ ដែលអាចត្រួសត្រាយផ្លូវសម្រាប់ការផ្ទេរដែលគាត់ចង់បាន៕