បរទេស៖ Arsenal ហាក់ដូចជាខិតកាន់តែកៀកក្នុងការឈានទៅដល់គោលដៅមួយក្នុងចំណោមគោលដៅកំពូលរបស់ពួកគេនៅរដូវក្ដៅ ដោយយោងតាមការចេញផ្សាយរបស់ BILD Sport បានអោយដឹងថាក្លឹបយក្សនៅ Premier League បានឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ Sesko ។ គាត់រីករាយនឹងយុទ្ធនាការដ៏អស្ចារ្យក្នុងឆ្នាំ ២០២៤-២៥ នៅក្លឹប Leipzig ដោយស៊ុតបញ្ចូលទីបាន ២១គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ក្នុងការបង្ហាញខ្លួន ៤៥លើក។ ទម្រង់លេងរបស់គាត់ត្រូវបានគាត់សម្គាល់ ហើយក្រុម Arsenal ដែលធ្លាប់បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធស្លូវេនីកាលពីរដូវក្តៅមុននោះ បានបន្តការខិតខំប្រឹងប្រែងរបស់ពួកគេជាមួយនឹងជំហានជាក់ស្តែងបន្ថែមទៀតនៅពេលនេះ។
ក្លឹប RB Leipzig ត្រូវបានគេជឿថាកំពុងរំពឹងថានឹងមានការដាក់សំណើរផ្ទេរកីឡាករ Sesko តាមតម្លៃផ្ទេរ ជាមួយនឹងរបាយការណ៍បញ្ជាក់ថាក្លឹបនៅអាឡឺម៉ង់ទាមទារចន្លោះពី ៦៨.៥លានផោនទៅ ៨៥.៥លានផោន។ ខណៈពេលដែល Arsenal មិនទាន់ដាក់សំណើដេញថ្លៃជាផ្លូវការ ប៉ុន្តែពួកគេត្រូវបានបញ្ជាក់ថាបានប្រាស្រ័យទាក់ទងពីឆន្ទៈរបស់ពួកគេក្នុងការបំពេញតាមតម្លៃរបស់ Leipzig ។ ក្លឹប Bundesliga កំពុងទន្ទឹងរង់ចាំសំណើជាក់លាក់មួយនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ហើយទំនុកចិត្តត្រូវបានបញ្ជាក់ថាការព្រមព្រៀងពេញលាញនឹងអាចកើតឡើងមុនការប្រកួតមុនបើករដូវកាលរបស់ក្រុម Arsenal។
កត្តាសំខាន់មួយសម្រាប់ Sesko គឺជាឱកាសដើម្បីលេងក្នុងការប្រកួត Champions League នៅរដូវកាលក្រោយ។ ខណៈពេលដែល Leipzig បានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ នៅ Bundesliga ដោយខកខានក្នុងការលេង Champions League។ ខណៈពេលដែល Sesko រក្សាភាពស្ងប់ស្ងាត់ និងមិនមានការរំជើបរំជួលសម្រាប់ការផ្លាស់ប្តូរមួយ គាត់ត្រូវបានគេនិយាយថាមានការចាប់អារម្មណ៍ចំពោះគំនិតនៃការតំណាងឱ្យក្រុម Arsenal នៅលើលេងនៅ Champions League។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ Sesko ក៏ទទួលបានការចាប់អារម្មណ៍ពីបរទេស ហើយថែមទាំងទទួលបានការផ្តល់ជូនដ៏ច្រើនពីក្លឹបអារ៉ាប៊ីសាអូឌីត គឺក្លឹប Al-Hilal ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរូបនេះបានបដិសេធសំណើរនេះ ដោយបានពង្រឹងជំនឿថា ទស្សនវិស័យរបស់គាត់ត្រូវបានកំណត់យ៉ាងមុតមាំក្នុងការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League និងជាពិសេសទៅកាន់ក្រុម Arsenal ៕