ការផ្ទេរ Sancho ទៅកាន់ Napoli អាចកើតឡើងបាន លុះត្រាតែកីឡាករព្រមទទួលលក្ខខណ្ឌមួយ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sky Sports បានអោយដឹងថាក្លឹប Napoli ត្រូវបានរាយការណ៍ថាកំពុងពិចារណាលើការផ្ទេរយកខ្សែបម្រើស្លាបរបស់ក្រុម Manchester United កីឡាករ Jadon Sancho ប៉ុន្តែកិច្ចព្រមព្រៀងណាមួយអាចកើតឡើង គឺអាស្រ័យទៅលើកីឡាកររូបនេះ ថាយល់ព្រមនឹងការកាត់បន្ថយប្រាក់ឈ្នួលរបស់ខ្លួន។

ក្លឹប Manchester United ត្រូវបាននិយាយថាចង់ផ្ទេរជាអចិន្ត្រៃយ៍ជាជាងការខ្ចីជើងមួយផ្សេងទៀត ហើយបានកំណត់តម្លៃស្នើសុំរបស់ពួកគេនៅប្រហែល ២៥លានផោន។ ការផ្តល់ជូនជាផ្លូវការនឹងត្រូវបានធ្វើឡើងលុះត្រាតែភាគីទាំងពីរជឿថាការសម្របសម្រួលលើប្រាក់ឈ្នួលអាចធ្វើទៅបាន៕

Previous articleស្ងាត់ៗ Benjamin Sesko បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបនៅអង់គ្លេស
Next articleLiverpool យកកីឡាករ ២រូបនេះ ទៅប្តូរនឹងកីឡាករ Napoli តែម្នាក់ប៉ុណ្ណោះ