កីឡាករ Myles Lewis-Skelly ទទួលបានកុងត្រាថ្មីជាមួយ Arsenal

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Charles Watts បានអោយដឹងថាកីឡាករ Myles Lewis-Skelly បានយល់ព្រមលើកិច្ចសន្យារយៈពេលវែងថ្មីនៅ Emirates ហើយការប្រកាសជាផ្លូវការត្រូវបានរំពឹងទុកថានឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ ក្រុមកាំភ្លើងធំបានធ្វើការផ្លាស់ប្តូរដើម្បីធានាអនាគតរបស់ Lewis-Skelly បន្ទាប់ពីយុទ្ធនាការដ៏ត្រចះត្រចង់មួយកាលពីរដូវកាលមុន ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីក្រុម Real Madrid ។

នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាកិច្ចព្រមព្រៀងថ្មីនេះនឹងរួមបញ្ចូលការដំឡើងប្រាក់បៀវត្សរ៍ដ៏ច្រើនដែលនឹងធ្វើឱ្យគាត់ក្លាយជាកីឡាករវ័យក្មេងដែលមានប្រាក់ខែល្អបំផុតនៅលើពិភពលោក៕

Previous articleChelsea ចាប់អារម្មណ៍កីឡាកររបស់ Brighton ដែលមានតម្លៃខ្លួន ៧០លានផោន
Next articleភ្នាក់ងាររបស់កីឡាករ Benjamin Sesko ធ្វើការព្រមានទៅកាន់ក្លឹបមួយនៅ Premier League