បរទេស៖ ភ្នាក់ងាររបស់ Benjamin Sesko គឺលោក Elvis Basanovic បានព្រមានក្លឹប Arsenal ថាខ្សែប្រយុទ្ធនឹងមិនបង្ខំចាកចេញពីក្លឹប RB Leipzig នៅរដូវក្តៅនេះទេ។
ក្លឹប Arsenal ត្រូវបានរំពឹងថានឹងដាក់សំណើរផ្ទេរខ្សែប្រយុទ្ធម្នាក់នៅរដូវក្តៅនេះ ហើយបន្តត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរសម្រាប់ Sesko ។ ក្លឹបនៅភាគខាងជើងទីក្រុងឡុងដ៍ត្រូវបានគេនិយាយថាបាន “ឈានដល់កិច្ចព្រមព្រៀង” ជាមួយ Sesko ជុំវិញការផ្លាស់ប្តូរមួយ ប៉ុន្តែនៅតែត្រូវការធ្វើកិច្ចព្រមព្រៀងជាមួយ Leipzig ។ ក្រុម Bundesliga ត្រូវបានគេជឿថាចង់បានតម្លៃចន្លោះពី ៨០-១០០លានអឺរ៉ូសម្រាប់ Sesko ប៉ុន្តែក្លឹប Arsenal បានបដិសេធសម្រាប់តម្លៃទាមទារមួយនេះ៕



