Liverpool គ្រោងចាយលុយមួយកញ្ចប់ធំទៀត ដើម្បីផ្ទេរយក Alexander Isak

បរទេស៖ ក្លឹបហង្សក្រហមកំពុងមមាញឹកនៅក្នុងទីផ្សារដោះដូរកីឡាករ នឹងកំពុងតែចំណាយនៅប្រាក់ជាច្រើន។ កីឡាករ Jeremie Frimpong បានមកដល់ពី Bayern Leverkusen រួចហើយ ហើយនឹងត្រូវចូលរួមជាមួយ Florian Wirtz ក្នុងពេលឆាប់ៗនេះ ក្នុងកិច្ចព្រមព្រៀងបំបែកកំណត់ត្រារបស់ក្លឹប។ ហើយបើយោងតាមការចេញផ្សាយរបស់ GIVEMESPORT បានអោយដឹងថាក្លឹបហង្សក្រហមអាចនឹងសម្រេចចិត្តចំណាយប្រាក់ធំម្តងទៀត ខណៈដែលពួកគេត្រៀមខ្លួនជាស្រេចក្នុងការដាក់សំណើរផ្ទេរយកកីឡាករ Isak។

Newcastle United FC v Arsenal FC - Premier League

កីឡាករ Isak ត្រូវបាននិយាយថាជាគោលដៅស្ថិតក្នុង “ក្តីស្រមៃ” របស់ក្លឹប Liverpool ដោយក្រុមរបស់ Arne Slot មានឆន្ទៈផ្តល់ជូនក្លឹប Newcastle នៅតម្លៃ ១០០លានផោន បូកនឹងតម្លៃបន្ថែមសម្រាប់កីឡាករសញ្ជាតិស៊ុយអែត។ ក្លឹប Newcastle ចង់រក្សាទុក Isak ជាពិសេសបន្ទាប់ពីគាត់បានស៊ុតបញ្ចូលទីបាន ២៧គ្រាប់នៅក្នុងការប្រកួតទាំងអស់សម្រាប់ក្រុមសារិកាព្រៃ កាលពីរដូវកាលមុន ហើយត្រូវបានគេគិតថានឹងទាមទារតម្លៃខ្លួនខ្សែប្រយុទ្ធរូបនេះប្រមាណ ១២០លានផោន។

កីឡាករ Isak បានបញ្ចប់រដូវកាលដោយរកបាន ២៣គ្រាប់នៅ Premier League ដែលជាចំនួនច្រើនបំផុតដោយកីឡាករ Newcastle ចាប់តាំងពីកីឡាករ Alan Shearer រកបាន ២៣គ្រាប់ក្នុងឆ្នាំ ២០០១-២០០២ ។ មានតែ Mohamed Salah របស់ Liverpool ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីបានច្រើនជាងក្នុងក្របខ័ណ្ឌកំពូលកាលពីរដូវកាលមុន។

Newcastle United FC v Ipswich Town FC - Premier League

កីឡាករ Isak នឹងមិនមានការងឿងឆ្ងល់ថានឹងអាចរកគ្រាប់បាល់បានម្តងទៀតនៅ Premier League នោះទេនារដូវកាលក្រោយទេ បើទោះបីជាអ្នកគាំទ្រនឹងត្រូវរង់ចាំមើលថាតើគាត់នៅ Newcastle ឬទៅ Liverpool ដើម្បីលេងឱ្យក្រុមជើងឯកក៏ដោយ៕

Previous articleលោក Rudi Voller បង្ហើបថាកីឡាករ Florian Wirtz ចង់ចាកចេញពី Leverkusen តាំងពី ២-៣ខែមុន
Next articleNewcastle ត្រៀមដាក់សំណើរផ្ទេរជាផ្លូវការណ៍ក្នុងការនាំយកតារាឆ្នើមរបស់ Man Utd ម្នាក់