បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Newcastle United ត្រូវបានរាយការណ៍ថាកំពុងរៀបចំការដាក់សំណើរជាផ្លូវការដើម្បីនាំយក Marcus Rashford ទៅកាន់ St James’ Park។

លោក Eddie Howe មិនបានចាត់ទុកកីឡាករ Rashford ជាអ្នកជំនួសខ្សែប្រយុទ្ធជម្រើសដំបូង Alexander Isak ទេ។ ផ្ទុយទៅវិញ Rashford នឹងត្រូវបាននាំយកមកដើម្បីបន្ថែមភាពរឹងមាំ និងផ្តល់នូវការប្រកួតប្រជែងក្នុងតំបន់ប្រយុទ្ធ ដើម្បីពង្រឹងសមត្ថភាពវាយប្រហាររបស់ក្លឹប៕



