បរទេស៖ ក្លឹប Fenerbahce កំពុងពិភាក្សាជាមួយ Lucas Vazquez របស់ក្លឹប Real Madrid ខណៈដែលគាត់សម្រេចចិត្តចាកចេញពីក្លឹបនៅពេលផុតកំណត់កិច្ចសន្យារបស់គាត់នៅចុងខែមិថុនា។

នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយទួរគី បានអោយដឹងថាខ្សែការពារស្លាបសញ្ជាតិអេស្ប៉ាញនឹងចាកចេញពី Madrid នៅពេលដែលកិច្ចសន្យារបស់គាត់ផុតកំណត់នៅចុងខែនេះ ហើយកំពុងពិភាក្សាដើម្បីចូលរួមជាមួយក្រុមរបស់លោក Jose Mourinho៕



