ក្លឹបយក្សនៅ Serie A ចំនួន២ ចេញមកប្រជែងគ្នាដើម្បីផ្ទេរយក Sancho

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានឱ្យដឹងថា Juventus បានចូលរួមការប្រណាំងប្រជែងក្នុការផ្ទេរកីឡាករ Sancho ដែលជាលើកទី២ក្នុងការនាំយកកីឡាករសញ្ជាតិអង់គ្លេសមកកាន់ Turin បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងបរាជ័យពីមុន មុនពេលកីឡាកររូបនេះផ្ទេរទៅកាន់ក្លឹប Chelsea ពីក្រុម Manchester United ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវក្តៅមុន។ ប៉ុន្តែក្លឹប Juventus បារម្ភថា Napoli ដែលជាម្ចាស់ជើងឯកអ៊ីតាលីក្រោមការដឹកនាំរបស់លោក Antonio Conte អាចនឹងនាំមុខគេក្នុងការប្រជែងយក Sancho ជាមួយនឹងការរីកចម្រើនសំខាន់ៗត្រូវបានធ្វើឡើងដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាប។ កីឡាករ Sancho ត្រូវបានគេជឿថាចូលចិត្តការផ្លាស់ប្តូរទៅកាន់ Napoli។

Jadon Sancho Chelsea 2024-25

នៅតែអាយុ ២៥ឆ្នាំ Sancho បានស្វែងរកនៅការផ្ទេរជាអចិន្ត្រៃយ៍ចាប់តាំងពីកេរ្តិ៍ឈ្មោះរបស់គាត់ធ្លាក់ចុះក្រោមការដឹកនាំរបស់លោក Erik ten Hag កាលនៅ Manchester United ក្នុងឆ្នាំ២០២៣។ ការខ្ចីជើងទៅកាន់ Borussia Dortmund និង Chelsea ត្រូវបានធ្វើឡើង ជាមួយនឹងការសម្រេចចិត្តរបស់ក្លឹបតោខៀវក្នុងការបង់ប្រាក់ ៥លានផោន ដើម្បីចៀសវាងការចុះហត្ថលេខាលើ Sancho ជាអចិន្ត្រៃយ៍។ អ្នកគ្រប់គ្រង់ទាំងអស់នៅតំបន៉អឺរ៉ុបដឹងអំពីគុណភាពរបស់អតីតយុវជនក្លឹប Manchester United ហើយការផ្ទេរទៅកាន់ Sereie អាចជាការផ្តល់នូវឱកាសដ៏ល្អឥតខ្ចោះសម្រាប់ការចាប់ផ្តើមថ្មី។

ក្លឹប United ត្រូវបានរាយការណ៍ថាចង់បានតម្លៃ ២១លានផោនសម្រាប់កីឡាករ Sancho ដែលវាមិនអាចបង្កជាភាពរាំងស្ទះសម្រាប់ភាគីដែលចង់បានគាត់។ តម្លៃនេះគឺនៅឆ្ងាយពីអ្វីដែលក្លឹបបិសាចក្រហមបានចំណាយ ៧៣លានផោនក្នុងការផ្ទេរយកគាត់ពីក្លឹប Dortmund ក្នុងឆ្នាំ២០២១។ កីឡាករ Sancho បានស៊ុតបញ្ចូលទីបានតែ ៩គ្រាប់ប៉ុណ្ណោះនៅ Premier League ក្នុងការបង្ហាញខ្លួន ៥៨ដងសម្រាប់ក្លឹប Man United ហើយប្រឈមមុខក្នុងការត្រលប់ទៅកាន់ទឹកដីកំណើតវិញ៕

Real Betis Balompie v Chelsea FC - UEFA Conference League Final 2025

Previous articleJude Bellingham ប្រាប់ពីមូលហេតុព្រមផ្ទេរទៅកាន់ក្លឹប Dortmund
Next articleក្លឹប Chelsea ពិចារណាក្នុងការលក់កីឡាកររូបនេះហើយ!