បរទេស៖ ក្រុមតោខៀវ Chelsea កំពុងពិចារណាយ៉ាងយកចិត្តទុកដាក់លើការលក់កីឡាករ Nicolas Jackson បន្ទាប់ពីទម្រង់លេងមិនល្អរបស់គាត់ក្នុងរដូវក្តៅនេះ។ ហើយបើយោងតាមការចេញផ្សាយរបស់អ្នកកាសែតអ៊ីតាលី Gianluca Di Marzio បានអោយដឹងថាអតីតកីឡាកររបស់ក្លឹប Villarreal បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបយក្ស Serie A ដូចជាក្លឹប Juventus និង Napoli ៕



