បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Telegraph បានអោយដឹងថាក្លឹប Atletico កំពុងតាមដានស្ថានភាពរបស់អ្នកចាំទី Emiliano Martinez របស់ Aston Villa ខណៈដែលពួកគេសម្លឹងមើលអ្នកជំនួស Jan Oblak ប្រសិនបើគាត់សម្រេចចិត្តចាកចេញពីក្លឹបបន្ទាប់ពីនៅជាមួយក្លឹបអស់រយៈពេលមួយទសវត្សរ៍។
អ្នកចាំទីសញ្ជាតិអាហ្សង់ទីនទទួលបានការចាប់អារម្មណ៍ពីក្លឹប Manchester United និង Saudi Pro League ផងដែរ។ ខណៈពេលដែល United កំពុងស្វែងរកការពង្រឹងផ្នែកអ្នកចាំទីរបស់ពួកគេ ប៉ុន្តែក្លឹបនានានៅប្រទេសអារ៉ាប៊ីសាអូឌីតអាចផ្តល់កិច្ចព្រមព្រៀងដែលរកកម្រៃខ្ពស់សម្រាប់កីឡាករវ័យ ៣២ឆ្នាំ។ ក្នុងករណីរបស់ Atletico អ្នកចាំទី Oblak មានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងជាមួយក្លឹបផ្សេងទៀត។ ដូច្នេះហើយ ប្រសិនបើកីឡាករសញ្ជាតិស្លូវេនី សម្រេចចិត្តចាកចេញ ក្រុមរបស់លោក Diego Simeone អាចនឹងតាមប្រម៉ាញកីឡាករ Martinez ដែលនឹងឈានចូលវ័យ ៣៣ឆ្នាំនៅឆ្នាំនេះ៕



