Newcastle ចង់បានកីឡាកររបស់ Forest ប៉ុន្តែត្រូវបានបដិសេធ

បរទេស៖ ក្លឹប Newcastle United កំពុងសម្លឹងរកការបន្ថែមខ្សែបម្រើស្លាបស្តាំទៅក្រុម នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ហើយបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាពួកគេបានសម្លឹងឃើញកីឡាករ Anthony Elanga ជាជម្រើសរបស់ពួកគេ ប៉ុន្តែវាត្រូវបានច្រានចោល។

Aston Villa FC v Nottingham Forest FC - Premier League

ក្លឹប Forest បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេគ្មានចេតនាលក់ខ្សែបម្រើស្លាបរបស់ពួកគេទេ បន្ទាប់ពីរដូវកាលដែលគាត់បានស៊ុតបញ្ចូលទីបាន ៦គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទីបាន ១១ដងនៅក្នុងក្របខណ្ឌ Premier League៕

Previous articleArsenal អាចនឹងត្រូវខាតបង់យ៉ាងច្រើន ពីការលក់កីឡាករ Oleksandr Zinchenko
Next articleកីឡាករ Estevao Willian មានអារម្មណ៍បារម្ភមុនទៅចូលរួមជាមួយ Chelsea