បរទេស៖ កីឡាករ Ashley Young ដែលបានឈ្នះពានរង្វាន់ Premier League កាលដែលគាត់លេងអោយក្លឹប Manchester United ប្រហែលជាធ្វើការជ្រើសរើស “ទៅចូលរួមជាមួយក្លឹប Wrexham” ដោយគ្មានតម្លៃខ្លួន។
អតីតកីឡាករជម្រើសជាតិអង់គ្លេស Young ដែលបានបង្ហាញខ្លួន ៣៩ប្រកួតសម្រាប់ប្រទេសរបស់ខ្លួន គាត់បានក្លាយជាកីឡាករគ្មានក្លឹបក្រោយបញ្ចប់កិច្ចសន្យារបស់គាត់នៅ Everton ។ នៅមុនថ្ងៃខួបកំណើតគម្រប់ ៤០ ឆ្នាំរបស់គាត់នៅថ្ងៃទី៩ ខែកក្កដា កីឡាករជើងចាស់ដែលមានភាពបត់បែនកំពុងពិចារណាលើអ្វីដែលត្រូវធ្វើបន្ទាប់៕



