បរទេស៖ កីឡាករ Tyrell Malacia នឹងត្រលប់មកកាន់ក្លឹប Manchester United បន្ទាប់ពីក្លឹប PSV បដិសេធមិនធ្វើការផ្ទេរយកគាត់ជាអចិន្ត្រៃយ៍ក្រោយបញ្ចប់ការខ្ចីជើង។
នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹបនៅហូឡង់បានឈ្នះពាន Eredivisie ក៏ដោយ ក៏ក្លឹបមិនជឿជាក់លើឥទ្ធិពលរបស់កីឡាករក្នុងអំឡុងពេលបង្ហាញខ្លួន ១២ប្រកួតរបស់គាត់ ហើយបានជូនដំណឹងដល់ United ថាពួកគេនឹងមិនដំណើរការជម្រើសទិញ ១០លានអឺរ៉ូនោះទេ៕



