បរទេស៖ អតីតប្រធានក្រុមបិសាចក្រហម Manchester United លោក Mick Brown បានអះអាងថា បិសាចក្រហមចាត់ទុក Emiliano Martinez ថាជាកីឡាករសំខាន់សម្រាប់ជំនួសកន្លែងអ្នកចាំទី Andre Onana ។ United ត្រូវបានគេរាយការណ៍ថាគ្រោងនឹងលក់ Onana ក្នុងតម្លៃទាបមួយ ខណៈដែលពួកគេផ្តល់អាទិភាពលើការចុះហត្ថលេខាលើកីឡាករ Martinez ពី Aston Villa ។ ក្លឹប Villans ត្រៀមចែកផ្លូវជាមួយសមាជិកក្រុមអាហ្សង់ទីនដែលឈ្នះពាន World Cup នៅរដូវក្តៅនេះ។
ថ្លែងទៅកាន់ Football Insider លោក Brown បាននិយាយថា “Man United បានបញ្ជាក់យ៉ាងច្បាស់ថាពួកគេចង់ចុះហត្ថលេខាលើ Martinez ។ ពួកគេនឹងយកអ្វីដែលពួកគេអាចទទួលបានសម្រាប់ Onana ហើយបន្ទាប់មកពួកគេនឹងទាក់ទងជាមួយ Aston Villa ហើយមើលថាតើពួកគេអាចទទួលបានកិច្ចព្រមព្រៀងដែរ ឫទេ។ គាត់ត្រូវបានគេមើលឃើញថាជាការធ្វើឱ្យប្រសើរឡើងដ៏ខ្លាំងនៅពីលើអ្នកចាំទី Onana ដូច្នេះពួកគេកំពុងរៀបចំដើម្បីទទួលបានការផ្លាស់ប្តូរ។ ប្រសិនបើ Man United អាចផ្លាសប្តូរ Onana ជាមួយ Martinez នៅថ្ងៃស្អែក ពួកគេនឹងធ្វើរឿងនេះភ្លាម។ Martinez មានអាយុ ៣០នាំហើយ ប៉ុន្តែគាត់ជាអ្នកចាំទីដែលមានសមត្ថភាពខ្លាំង ហើយពួកគេមិនខ្វល់ខ្វាយអំពីរឿងនោះទេ។ បញ្ហាតែមួយគត់នោះគឺថាពួកគេត្រូវការលក់ Onana ចេញមុនពេលពួកគេនាំយក Martinez ដោយសារតែពួកគេមិនចង់មានកីឡាករទាំង ២រូបនៅក្នុងក្រុមតែមួយ។ ពួកគេកំពុងរង់ចាំការដេញថ្លៃមកដល់ ដើម្បីឱ្យពួកគេអាចបង្កើនល្បឿន និងចាប់ផ្តើមនិយាយទៅកាន់ក្រុម Villa។ សម្រាប់ពេលនេះ វាគ្រាន់តែជាអ្វីដែលពួកគេចង់ធ្វើ មិនមែនជាអ្វីដែលពួកគេអាចធ្វើបាននោះទេ”៕



