បរទេស៖ ក្លឹប Liverpool ត្រូវបានរាយការណ៍ថាបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជូនខ្សែបម្រើស្លាបសញ្ជាតិស្កុតលែនកីឡាករ Ben Doak ដើម្បីអាចអនុញ្ញាតអោយពួកគេចុះហត្ថលេខាទិញយកកីឡាករ Marc Guehi ពីក្លឹប Crystal Palace មកវិញនៅរដូវក្ដៅនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Palace ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Doak នៅរដូវក្តៅនេះ បន្ទាប់ពីទម្រង់ដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់នៅក្នុងក្របខ័ណ្ឌ Championship កាលពីរដូវកាលមុន ខណៈដែលកំពុងស្ថិតក្នុងលក្ខខណ្ឌខ្ចីជើងជាមួយក្រុម Middlesbrough ៕



