បរទេស៖ ក្លឹប Arsenal បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយខ្សែការពារកណ្តាលរបស់ Valencia កីឡាករ Cristian Mosquera ហើយក៏បានគូសបញ្ជាក់គាត់ថាជាកីឡាករដែលពួកគេចង់បានយកមកពង្រឹងក្រុមរបស់ពួកគេនៅតំបន់ការពារនារដូវក្តៅនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ Superdeporte បានអោយដឹងថាពួកគេបានឃើញថាសំណើរមានតម្លៃ ១៥លានអឺរ៉ូត្រូវបានបដិសេធ។ ហើយក្រុមកាំភ្លើងធំដឹងថាតម្លៃ ២០លានអឺរ៉ូប្រហែលជាសមស្របក្នុងការទទួលបានកិច្ចព្រមព្រៀងមួយនេះ៕