Lionel Messi ពិចារណាចាកចេញពីក្លឹប Inter Miami ក្រោមហេតុផលមួយនេះ

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់អ្នកកាសែត Esteban Edul បានអោយដឹងថាកីឡាករ Lionel Messi ប្រហែលជាមិនយល់ព្រមបន្តកិច្ចសន្យារបស់គាត់នៅ Inter Miami លើសពីឆ្នាំ២០២៥ នោះទេ។ កិច្ចព្រមព្រៀងដែលមានស្រាប់របស់គាត់ជាមួយក្លឹបនៅសហរដ្ឋអាមេរិក គឺគាត់បានចុះហត្ថលេខាតាំងពីឆ្នាំ២០២៣មកម្ល៉េះ ហើយវានឹងត្រូវផុតនៅចុងឆ្នាំនេះ។ ខណៈ​ដែល​កិច្ច​ព្រម​ព្រៀង ក៏បានរួមបញ្ចូលនៅជម្រើសក្នុងការបន្តរយៈពេល ១២ខែទៀត ហើយលក្ខខណ្ឌនេះមិនទាន់ត្រូវបានប្រើនោះទេ។

ប្រភពដដែលបានអោយដឹងថា Messi ឥឡូវនេះកំពុងពិចារណាលេងនៅក្នុងលីគដែលមានការប្រកួតប្រជែង សម្រាប់រយៈពេល ៦ខែចុងក្រោយមុនពេលអាហ្សង់ទីនចាប់ផ្តើមការពារជើងឯក World Cup នៅអាមេរិកខាងជើង៕

Previous articleNapoli ទុកពេល ៤៨ម៉ោងអោយ Liverpool ធ្វើការសម្រេចចិត្តទម្លាក់តម្លៃខ្លួន Darwin Nunez
Next articleChelsea សម្លឹងរកមើលការផ្ទេរយកតារាឆ្នើមរបស់ក្លឹប West Ham