បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Chelsea គ្រោងនឹងប្រកួតប្រជែងជាមួយគូប្រជែងក្នុងក្របខ័ណ្ឌ Premier League របស់ពួកគេ គឺក្លឹប Tottenham Hotspur ដើម្បីទទួលបានការផ្ទេរកីឡាករ Mohammed Kudus ពីក្លឹប West Ham ។
ក្រុមតោខៀវបានចុះហត្ថលេខាលើកីឡាករ Liam Delap ពី Ipswich Town រួចហើយ ហើយឥឡូវនេះកំពុងឈានដល់ការចុះហត្ថលេខាលើ Joao Pedro ពី Brighton និង Jamie Gittens ពី Borussia Dortmund ។ កាលពីដើមខែនេះក្រុមញញួរធំបានទទួលសំណើរតម្លៃ ៥០លានផោនពីក្លឹប Spurs៕