កីឡាករ Bryan Mbeumo អាចនឹងបន្តស្នាក់នៅ Brentford?

បរទេស៖ វានៅតែអាចទៅរួចដែល Bryan Mbeumo បន្តនៅ Brentford នៅរដូវក្តៅនេះ ទោះបីជាមានការចាប់អារម្មណ៍ខ្លាំងពីក្លឹប Manchester United ក៏ដោយ។

នាយកកីឡាបាល់ទាត់របស់ Brentford លោក Phil Giles បានទទូចថាក្លឹបកំពុងរង់ចាំការផ្តល់ជូនដ៏ត្រឹមត្រូវសម្រាប់តារាឆ្នើមរបស់ពួកគេ ហើយអាចរក្សាគាត់ទុកដល់រដូវកាលក្រោយ ប្រសិនបើគ្មានសំណើរពីក្លឹប United ឫក៏ Tottenham Hotspurs។ ទោះបីជា Mbeumo នៅសល់កុងត្រាមួយឆ្នាំទៀតក៏ដោយ ហើយការធ្វើបែបនេះអាចប្រថុយនឹងការបាត់បង់គាត់ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅឆ្នាំ២០២៦៕

Previous articleChelsea សម្លឹងរកមើលការផ្ទេរយកតារាឆ្នើមរបស់ក្លឹប West Ham
Next articleJuventus ត្រូវធ្វើរឿងនេះសិន ទើបអាចចរចាផ្ទេរយក Victor Osimhen