បរទេស៖ ក្លឹប Juventus កំពុងជំរុញលើការចុះហត្ថលេខាកីឡាករ Victor Osimhen ប៉ុន្តែត្រូវតែទទួលបានការយល់ព្រមពីកីឡាករផងដែរ ហើយពួកគេក៏ត្រូវលក់ Dusan Vlahovic ជាមុនសិន មុនពេលពួកគេអាចចុះហត្ថលេខាលើកីឡាករនីហ្សេរីយ៉ា។
នេះបើយោងតាមការចេញផ្សាយរបស់ Gianluca Di Marzio បានឱ្យដឹងថាក្លឹប Juventus បានចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Osimhen របស់ Napoli ដោយធ្វើការទាក់ទងកាលពីចុងសប្តាហ៍ដើម្បីវាស់ស្ទង់ចំណាប់អារម្មណ៍របស់កីឡាករ។ ក្លឹប Juventus កំពុងរង់ចាំការយល់ព្រមពីកីឡាករសញ្ជាតិនីហ្សេរីយ៉ា មុនពេលចាប់ផ្តើមការចរចាជាមួយក្លឹប Napoli អំពីការដោះដូរមួយនេះ៕