បរទេស៖ កីឡាករ Cristiano Ronaldo ត្រូវបានរាយការណ៍ថាបានអំពាវនាវឱ្យ Al-Nassr ប្រកួតប្រជែងជាមួយក្រុម Arsenal ក្នុងការផ្ទេរយកកីឡាករ Rodrygo របស់ក្លឹប Real Madrid នៅក្នុងរដូវក្តៅនេះ។

នេះបើយោងតាមការចេញផ្សាយរបស់ Sky Sport បានអោយដឹងថាកីឡាករ Ronaldo បានជំរុញឱ្យ Al-Nassr បញ្ចប់ការចាប់អារម្មណ៍ទៅលើកីឡាករ Martinelli ហើយចូលរួមប្រកួតប្រជែងក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Rodrygo ។ គាត់ចាត់ទុកខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំរូបនេះជាជម្រើសដ៏ល្អសម្រាប់ក្រុម Saudi Pro League ៕



