West Ham បដិសេធសំណើររបស់ក្លឹបនៅ Premier League សម្រាប់ការផ្ទេរកីឡាករ​ Kudus

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប West Ham បានទទួលសំណើរមានតម្លៃ​៥០លានផោនសម្រាប់កីឡាករ​ Mohammed Kudus ពី Spurs ប៉ុន្តែពួកគេបានបដិសេធសំណើរនេះ។ កិច្ចសន្យាបច្ចុប្បន្នរបស់ Kudus មានសុពលភាពរហូតដល់ឆ្នាំ២០២៨ ហើយកីឡាកររូបនេះត្រូវបាន រាយការណ៍ថាមានលក្ខខណ្ឌផ្តាច់កុងត្រាតម្លៃ ៨០លានផោនសម្រាប់ក្លឹបនៅតំបន់អឺរ៉ុប និង ៨៥លានផោនសម្រាប់ក្លឹបនៅ Premier League ហើយ ១២០លានផោនសម្រាប់ក្លឹបនៅអារ៉ាប៊ីសាអូឌីត។

នេះបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាទោះបីជាមានការបដិសេធដំបូងពី West Ham ក៏ដោយក៏ Spurs ត្រូវបានរំពឹងថានឹងដាក់សំណើរជាថ្មីម្តងទៀតសម្រាប់កីឡាករវ័យ ២៤ឆ្នាំ ខណៈដែលពួកគេប្តេជ្ញាចុះហត្ថលេខាលើគាត់បន្ទាប់ពីទទួលបានសញ្ញាពណ៌បៃតងពីអ្នកចាត់ការថ្មី Thomas Frank ៕

Previous articleRonaldo ព្យាយាមជម្រុញអោយក្លឹប Al-Nassr ផ្ទេរយកកីឡាកររូបនេះ
Next articleJuventus មានបំណង់ធ្វើការដោះដូរមួយនេះជាមួយ Man Utd