បរទេស៖ ក្លឹប Juventus កំពុងរៀបចំផែនការនាំយកកីឡាករ Premier League ២រូប ខណៈដែលពួកគេសម្លឹងរកមើលជម្រើសក្នុងការពង្រឹងក្រុម បន្ទាប់ពីរដូវកាលដ៏ខកចិត្តមួយ។
ក្លឹបអ៊ីតាលីមួយនេះកំពុងរៀបចំសំណើមួយទៅកាន់ Manchester United សម្រាប់ការផ្ទេរ Jadon Sancho ដែលត្រូវដកចេញពីក្រុមអង់គ្លេស។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានចំណាយពេលកាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លឹប Chelsea ហើយក្លឹបបានបង់ប្រាក់ពិន័យដើម្បីជៀសវាងការចុះហត្ថលេខាលើគាត់ជាអចិន្ត្រៃយ៍ ហើយទំនងជាមិនត្រូវបានចាត់ទុកថាជាផ្នែកមួយនៃផែនការរបស់ Ruben Amorim សម្រាប់រដូវកាលក្រោយនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់ Corriere dello Sport បានអៅយដឹងថាក្លឹប Juventus បានរៀបចំដើម្បីអនុញ្ញាតឱ្យ Douglas Luiz ផ្ទេរទៅកាន់ក្លឹបនៅអង់គ្លេសវិញ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានជួបការលំបាកក្នុងការតាំងទីលំនៅនៅប្រទេសអ៊ីតាលីចាប់តាំងពីបានចូលរួមជាមួយក្លឹបពី Aston Villa កាលពីរដូវក្តៅមុន៕



