បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Beinsports.tr បានអោយដឹងថាកីឡាករ Ilkay Gundogan បានយល់ព្រមចូលរួមជាមួយក្រុមជើងឯកទួរគី Galatasaray ហើយនឹងទទួលបានប្រាក់ខែរហូតដល់ ៦លានអឺរ៉ូក្នុងមួយរដូវកាល។ វាត្រូវបានអះអាងថាផែនការសម្រាប់ធ្វើបទបង្ហាញផ្លូវការណ៍សម្រាប់ខ្សែបម្រើរូបនេះកំពុងដំណើរកាល។
ទោះជាយ៉ាងណាក៏ដោយ ភ្នាក់ងាររបស់ Gundogan មានការស្រឡាំងកាំងចំពោះពាក្យចចាមអារ៉ាមអំពីការផ្ទេរនេះ ខណៈដែលគាត់បានប្រាប់អ្នកសារព័ត៌មានថា “នៅពេលនេះ មិនទាន់មានកិច្ចព្រមព្រៀងជាមួយក្លឹបណាមួយក្នុងប្រទេសទួរគី ឬកិច្ចពិភាក្សាផ្លូវការណាមួយកំពុងដំណើរការទេ។ ខ្ញុំពិបាកយល់អំពីមូលហេតុដែលព័ត៌មានបែបនេះចេញផ្សាយ”៕



