Spurs កំពុងតែតាមប្រម៉ាញ់ខ្សែការពារកណ្តាលរបស់ក្លឹប Genoa

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The iPaper បានអោយដឹងថាក្លឹប Spurs បានតាមផ្ទេរយកកីឡាករ De Winter តាំងពីដើមឆ្នាំ២០២៥ ហើយចាត់ទុកគាត់ជាអ្នកជំនួសតំណែង Cristian Romero ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Atletico Madrid ទោះបីជាវាត្រូវបានគេគិតថាក្រុម La Liga បានដកខ្លួនចេញពីការចរចាដោយសារតែការស្នើសុំខ្ពស់របស់ Tottenham ។

Koni De Winter Tottenham Inter 2025

កីឡាករ Romero និងដៃគូខ្សែការពារកណ្តាល Micky van de Ven មានបញ្ហារបួសជាច្រើនកាលពីរដូវកាលមុន ហើយខណៈដែលកីឡាករ Kevin Danso និង Radu Dragusin ក៏ជាជម្រើសសម្រាប់អ្នកចាត់ការថ្មីលោក Thomas Frank ដែរ ហើយកីឡាករ​ De Winter កំពុងត្រូវបានធ្វើការផ្ទេរយកដើម្បីផ្តល់នៅជម្រើសជាច្រើននៅក្នុងតំបន់ការពារ។ ទោះបីជាយ៉ាងណាក៏ដោយក្លឹប Tottenham នឹងត្រូវប្រជែងជាមួយ Inter សម្រាប់តារាឆ្នើមក្លឹប Genoa ខណៈដែល West Ham និង Bournemouth ក៏ចាប់អារម្មណ៍លើកីឡាករវ័យ ២៣ឆ្នាំផងដែរ៕

Previous articleភ្នាក់ងាររបស់ Gundogan ចេញមកបញ្ជាក់ជុំវិញព័ត៌មានផ្ទេរទៅកាន់ Galatasaray
Next articleMan Utd អាចពិចារណាជម្រើសយក Garnacho ទៅប្តូរនឹង Jackson របស់ Chelsea