Juventus សុខចិត្តលក់កីឡាករ Dusan Vlahovic ក្នុងតម្លៃដល់ទាបមួយ

បរទេស៖ ក្លឹប Juventus បានកំណត់តម្លៃផ្ទេរសម្រាប់កីឡាករ Dusan Vlahovic ដោយបដិសេធសំណើបញ្ចប់កិច្ចសន្យារបស់គាត់ ចំពេលមានការចាប់អារម្មណ៍ពីក្លឹប AC Milan និង Manchester United ។

ក្លឹប Juventus មានបំណងចង់លក់ Vlahovic ខណៈដែលពួកគេមានបំណងចង់កាត់បន្ថយចំណាយ ៤០លានអឺរ៉ូ ពីក្នុងបញ្ជីគណនីរបស់ពួកគេ។ ហើយបើយោងតាមការចេញផ្សាយរបស់ Calcimercato បានអោយដឹងថាក្លឹបបានកំណត់តម្លៃ ២៥លានអឺរ៉ូសម្រាប់កីឡាកររូបនេះ ហើយក៏អាចនឹងបញ្ចុះមកត្រឹមតែ ២០លានអឺរ៉ូផងដែរ៕

Previous articleReal Madrid នឹងបង់តម្លៃតែ…. សម្រាប់ខ្សែការពារ Ibrahima Konate
Next articleMan City និង Bayern កំពុងតាមដានតារាឆ្នើមរបស់ក្លឹប PSG