Man City និង Bayern កំពុងតាមដានតារាឆ្នើមរបស់ក្លឹប PSG

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Nicolo Schira បានអោយដឹងថាក្លឹប Manchester City និង Bayern Munich កំពុងតាមដានស្ថានភាពរបស់អ្នកចាំទី Gianluigi Donnarumma ដោយអ្នកចាំទីមិនទាន់សម្រេចចិត្តទៅលើការបន្តកុងត្រាថ្មីជាមួយក្លឹប PSG នោះទេ។

Paris Saint-Germain v Real Madrid CF: Semi Final - FIFA Club World Cup 2025

កីឡាករសញ្ជាតិ​អ៊ីតាលី​ដែល​បច្ចុប្បន្ន​មាន​អាយុ ២៦ឆ្នាំ​នៅសល់កុងត្រា ១ឆ្នាំទៀតជាមួយក្លឹបជើងឯកបារាំង។ ក្លឹប Man City និង Bayern ត្រូវបានរាយការណ៍ថាកំពុងសម្លឹងមើលកីឡាករអ៊ីតាលីជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់ Ederson និង Manuel Neuer រៀងៗខ្លួន ខណៈដែលក្លឹបទាំងពីរមានផែនការសម្រាប់ដំណាក់កាលបន្ទាប់នៅនុងនាយកដ្ឋានអ្នកចាំទីរបស់ពួកគេ៕

Previous articleJuventus សុខចិត្តលក់កីឡាករ Dusan Vlahovic ក្នុងតម្លៃដល់ទាបមួយ
Next articleWest Ham ចង់បាន Jack Grealish ប៉ុន្តែពួកគេប្រឈមនឹងបញ្ហាមួយ