West Ham ចង់បាន Jack Grealish ប៉ុន្តែពួកគេប្រឈមនឹងបញ្ហាមួយ

បរទេស៖ ខណៈពេលដែលក្រុម West Ham មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការដាក់បញ្ចូល Grealish ទៅក្នុងក្រុមរបស់ពួកគេ ហើយការផ្ទេរណាមួយនឹងធ្វើអោយប៉ះពាល់ដល់ការកាត់បន្ថយប្រាក់ឈ្នួលរបស់កីឡាករ។

បើយោងតាមការចេញផ្សាយរបស់ Ben Jacobs បានអោយដឹងថាកីឡាករ Grealish ទទួលបានប្រាក់ឈ្នួល ៣សែនផោនក្នុងមួយសប្តាហ៍នៅ City ដែលជាតួលេខមួយដែលក្លឹបនៅភាគខាងកើតទីក្រុងឡុងដ៍មិនអាចផ្តល់អោយបានដោយសារតែរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់ពួកគេ៕

Previous articleMan City និង Bayern កំពុងតាមដានតារាឆ្នើមរបស់ក្លឹប PSG
Next articleTen Hag បានពោលពាក្យទាំងនេះចំពោះកីឡាករ Antony