បរទេស៖ កីឡាករ Mateo Retegui បានបញ្ចប់ការផ្ទេរក្លឹប Atalanta ទៅកាន់ក្រុម Al-Qadsiah អារ៉ាប៊ីសាអូឌីត បន្ទាប់ពីទើបតែបានលេងតែមួយរដូវកាលក្នុង Serie A។ ខ្សែប្រយុទ្ធអ៊ីតាលីបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៤ឆ្នាំដោយជំនួសកន្លែង Aubameyang ក្នុងការតំបន់ប្រយុទ្ធរបស់ក្រុមនៅ Saudi Pro League ។
នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានឱ្យដឹងថា Atalanta នឹងទទួលបានប្រាក់សរុបចំនួន ៨០លានអឺរ៉ូ រួមទាំងតម្លៃថេរចំនួន ៦៥លានអឺរ៉ូ ខណៈដែល Retegui ត្រូវបានគេរាយការណ៍ថានឹងរកបាន ២០លានអឺរ៉ូក្នុងមួយរដូវកាល៕



