Man Utd ដាក់បញ្ចូលលក្ខខណ្ឌមួយនេះ ប្រសិនជា Barcelona មិនព្រមផ្ទេរយក Rashford ជាអចិន្ត្រៃយ៍

បរទេស៖ កីឡាករ Marcus Rashford គ្រោងនឹងបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្លឹបម្ចាស់ជើងឯក La Liga ក្លឹប Barcelona ក្នុងពេលឆាប់ៗនេះ បន្ទាប់ពីយល់ព្រមចូលរួមជាមួយក្រុមរបស់ Hansi Flick ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ កិច្ចព្រមព្រៀងនេះក៏នឹងរួមបញ្ចូលជម្រើសដើម្បីធ្វើការផ្ទេរជាអចិន្ត្រៃយ៍ក្នុងខែមិថុនា ឆ្នាំ២០២៦ ក្នុងតម្លៃ ៣៥លានអឺរ៉ូ (៣០លានផោន) ។

ហើយបើយោងតាមការចេញផ្សាយរបស់លោក Fabrizio Romano (តាមរយៈ Diario Sport) បានអោយដឹងថាប្រសិនបើ Barcelona មិនទទួលយកជម្រើសក្នុងការចុះហត្ថលេខាលើ Rashford ជាអចិន្ត្រៃយ៍ទេនោះ ពួកគេនឹងត្រូវបង់ថ្លៃពិន័យដល់បិសាចក្រហមប្រហែល ៥លានអឺរ៉ូ៕

Previous articleកីឡាករ Mateo Retegui នឹងទៅចូលរួមជាមួយក្លឹប Al-Qadsiah
Next articleBenfica កំពុងព្យាយាមយ៉ាងខ្លាំងក្នុងការនាំយក Joao Felix