បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានឱ្យដឹងថា Manchester United បានដាក់សំណើ ៤០លានអឺរ៉ូសម្រាប់ Hjulmand ធ្វើអោយមានការប្រកួតប្រជែងសម្រាប់ក្លឹប Juventus ក្នុងការចុះហត្ថលេខាយកខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះ។
គ្រូបង្វឹកក្លឹបបិសាចក្រហម Ruben Amorim ត្រូវបានរាយការណ៍ថាចង់ជួបជាមួយកីឡាករវ័យ ២៥ឆ្នាំដែលគាត់ធ្លាប់បានដឹកនាំកាលនៅ Lisbon។ ទន្ទឹមនឹងនោះ Juve កំពុងតែតស៊ូដើម្បីផ្តល់តម្លៃ ៥០លានអឺរ៉ូតាមការចង់បានរបស់ Sporting ហើយពួកគេអាចនឹងប្រើប្រាស់ការដោះដូរជាមួយ Douglas Luiz ឬ Arthur Melo ជាផ្នែកនៃការផ្ទេរនេះ៕



