បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sportitalia បានអោយដឹងថាអ្នកចាំទី Gianluigi Donnarumma បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពី Galatasaray ដែលមានបំណងផ្តល់ឱ្យគាត់នូវប្រាក់ឈ្នួលល្អប្រសើរជាងក្លឹបបារាំងដែលបានស្នើឡើងរហូតមកដល់ពេលនេះ។
អតីតអ្នកចាំទីរបស់ AC Milan កោតសរសើរចំពោះចំណាប់អារម្មណ៍របស់ក្លឹបទួរគី ប៉ុន្តែគាត់នឹងចំណាយពេលដើម្បីសម្រេចចិត្តលើការផ្លាស់ប្តូរបន្ទាប់របស់គាត់៕



