បរទេស៖ ក្លឹប RB Leipzig កំពុងតាមដានកីឡាករ Bilal El Khannous របស់ Leicester City ដើម្បីជំនួស Xavi Simons ដែលអនាគតរបស់គាត់ហាក់ដូចជាមិនច្បាស់លាស់ចំពេល Chelsea ចាប់អារម្មណ៍។

នេះបើយោងតាមការចេញផ្សាយរបស់ Footmercato បានអោយដឹងថាក្លឹបអាឡឺម៉ង់បានកំណត់អត្តសញ្ញាណ El Khannous របស់ Leicester ជាអ្នកជំនួសកីឡាករហូឡង់។ ទោះជាយ៉ាងណាក៏ដោយ ក្លឹបជាច្រើនកំពុងតាមដានស្ថានភាពរបស់ El Khannous រួមទាំងម្ចាស់ជើងឯក FA Cup គឺក្លឹប Crystal Palace ផងដែរ៕



