បរទេស៖ ក្លឹប Inter អាចនឹងដើរចេញពីការផ្ទេរយកកីឡាករ Ademola Lookman ខណៈដែលពួកគេរង់ចាំការឆ្លើយតបរបស់ Atalanta ចំពោះសំណើរបស់ពួកគេក្នុងសប្តាហ៍នេះ។
នេះបើយោងតាមការចេញផ្សាយរបស់ Calciomercato បានអោយដឹងថាក្លឹប Inter បានដាក់សំណើដេញថ្លៃថ្មីសម្រាប់ Lookman របស់ Atalanta ដែលមានតម្លៃ ៤៥លានអឺរ៉ូ បន្ទាប់ពីសំណើដំបូងរបស់ពួកគេត្រូវបានច្រានចោល។ នាយកប្រតិបត្តិ Beppe Marotta បានបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានថាសប្តាហ៍នេះ “មានសារៈសំខាន់” ក្នុងការកំណត់អនាគតរបស់ខ្សែបម្រើស្លាប ដោយព្រមានថា Inter អាចដើរចេញពីកិច្ចព្រមព្រៀង ប្រសិនបើគ្មានការឈានទៅមុខ។ ក្លឹប Atalanta បានទាមទារតម្លៃប្រមាណ ៥០លានអឺរ៉ូ៕



