បរទេស៖ ក្លឹប Chelsea ខិតកាន់តែកៀកក្នុងការនាំយកកីឡាករសញ្ជាតិហូឡង់ Xavi Simons ដោយក្រុមតោខៀវបានរាយការណ៍ថាកំពុងរៀបចំការដាក់សំណើរមួយទៀត បន្ទាប់ពីដឹងថាក្លឹប RB Leipzig ចង់បានតម្លៃ ៧០លានអឺរ៉ូ។
ការពិភាក្សារវាងក្រុមតោខៀវ កីឡាករ Simons និងភ្នាក់ងាររបស់កីឡាករ គឺមានភាពវិជ្ជមាន ដោយភាគីទាំងអស់មានសុទិដ្ឋិនិយមថាការផ្ទេរអាចសម្រេចបាននៅរដូវក្តៅនេះ។ កីឡាករវ័យ ២១ឆ្នាំរូបនេះចាប់អារម្មណ៍លើការផ្លាស់ប្តូរក្របខ័ណ្ឌ Premier League រដូវក្តៅនេះ៕



