Liverpool គ្រោងលក់កីឡាករ ៣នាក់ ដើម្បីប្រមូលលុយទិញ Alexander Isak

បរទេស៖ ទោះបីជាមានការចំណាយមិនធ្លាប់មានពីមុនមកក្នុងរដូវក្តៅនេះក៏ដោយ Liverpool នៅតែអាចបំបែកកំណត់ត្រាមួយផ្សេងទៀតដើម្បីចុះហត្ថលេខាលើ Alexander Isak ។

ម្ចាស់ជើងឯក Premier League នៅតែចាប់អារម្មណ៍លើ Isak ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ បើទោះបីទើបតែយក Hugo Ekitike ក្នុងតម្លៃ ៧៩លានផោនកាលពីសប្តាហ៍មុនក៏ដោយ។ ក្លឹប Liverpool បានចំណាយប្រាក់ ២៧០លានផោនលើការចុះហត្ថលេខាកីឡាករថ្មីចំនួន ៦នាក់ ដោយមិនភ័យខ្លាចការបំពានច្បាប់ហិរញ្ញវត្ថុ។ ការលក់កីឡាករនឹងត្រូវបានទាមទារដើម្បីបន្តទិញកីឡាករថ្មី ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាការប្រមូលប្រាក់ចន្លោះពី ៨០-១០០លានផោន ពីការលក់កីឡាករ Darwin Nunez, Harvey Elliott និង Federico Chiesa នឹងបង្កើតថវិកាដែលត្រូវការដើម្បីចំណាយរហូតដល់ ១៥០លានផោនក្នុងការចុះហត្ថលេខាយក Isak ហើយនឹងមិនហានិភ័យនៃបញ្ហា PSR ៕

Previous articleChelsea ត្រៀមដាក់សំណើផ្ទេរ Xavi Simons ក្រោយដឹងពីការចង់បានរបស់ RB Leipzig
Next articleEverton សង្ឃឹមថាអាចខ្ចីជើងកីឡាករ Jack Grealish របស់ Manchester City បាន