បរទេស៖ ក្លឹប Everton ត្រូវបានរាយការណ៍ថាកំពុងស្វែងរកការផ្លាស់ប្តូរក្នុងលក្ខខណ្ឌខ្ចីជើងដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ Jack Grealish របស់ Manchester City ហើយជឿជាក់ថាពួកគេទទួលបានអត្ថប្រយោជន៍សំខាន់លើគូប្រជែង West Ham និង Napoli ក្នុងការប្រណាំងប្រជែងមួយនេះ។
កីឡាករអន្តរជាតិអង់គ្លេសបើកចំហរក្នុងការចាកចេញពី Man City ហើយ ក្លឹប Everton សង្ឃឹមថានឹងធ្វើកិច្ចព្រមព្រៀងខ្ចីជើង ខណៈពួកគេបានរៀបចំសម្រាប់ជំពូបថ្មីនៅកីឡដ្ឋាន Hill Dickinson ក្រោមកម្មសិទ្ធិរបស់ម្ចាស់ថ្មី៕



