បរទេស៖ ក្នុងពេលឆាប់ៗនេះ Neymar អាចនឹងលេងជាមួយ Mason Greenwood ជាមួយនឹងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលទៅកាន់ក្លឹប Marseille សម្រាប់តារាឆ្នើមក្លឹប Santos ដែលកំពុងត្រូវបានរំពឹងទុក។
នេះបើយោងតាមការចេញផ្សាយរបស់ TyC Sports បានអោយដឹងថាកីឡាករ Neymar បានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបនៅអឺរ៉ុប ហើយអាចនឹងត្រូវបានល្បួងឱ្យចូលរួមក្នុងការប្រកួតប្រជែងថ្មីមួយទៀតនៅមុនការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២៦។ វាត្រូវបានគេអះអាងថាក្រុម Marseille របស់ Ligue 1 ដែលមានអតីតខ្សែប្រយុទ្ធក្រុម Manchester United កីឡាករ Mason Greenwood រួចទៅហើយ គឺចាប់អារម្មណ៍លើអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់ពេលរបស់ប្រទេសប្រេស៊ីល ជាមួយនឹង “ការចរចា” ដែលកំពុងដំណើរការរួចហើយ៕