បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Athletic បានអោយដឹងថាក្លឹប United បានបង្រួមការស្វែងរកខ្សែប្រយុទ្ធរបស់ពួកគេមកត្រឹមបេក្ខជនពីរនាក់ប៉ុណ្ណោះ ខណៈដែលពួកគេសម្លឹងមើលការពង្រឹងការវាយប្រហាររបស់ពួកគេបន្ថែមទៀតនៅរដូវក្តៅនេះ បន្ទាប់ពីនាំយក Matheus Cunha ពី Wolves និង Bryan Mbeumo ពី Brentford ។
កីឡាករ Ollie Watkins ហាក់ដូចជាបេក្ខភាពដែលទំនងជាចូលរួមជាមួយក្រុមនៅ Old Trafford ដោយសារតែលទ្ធភាព និងបទពិសោធន៍របស់គាត់ក្នុងការលេងនៅ Premier League ហើយម្នាក់ទៀតជាកីឡាករ Sesko របស់ក្លឹប RB Leipzig៕