បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Sport Bild បានអោយដឹងថាក្លឹប Dortmund ចង់ចុះហត្ថលេខាលើ Carney Chukwuemeka ក្នុងកិច្ចសន្យាខ្ចីជើងសម្រាប់រដូវកាលមួយទៀត បើទោះបីជា Chelsea ពេញចិត្តក្នុងការលក់កីឡាកររូបនេះក៏ដោយ។
ដោយបានបាត់បង់ Jamie Gittens ទៅក្រុមតោខៀវកាលពីដើមរដូវក្តៅនេះ ក្លឹបយក្ស Bundesliga ក៏បានជ្រើសរើសកីឡាករវ័យក្មេងរបស់ Brighton កីឡាករ Facundo Buonanotte ជាគោលដៅផ្ទេរកំពូលមួយផ្សេងទៀតនៅមុនរដូវកាលខាងមុខនេះ ខណៈដែលពួកគេមានបំណងពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ៕