បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Gazzetta dello Sport បានឲ្យដឹងថា Juventus កំពុងរៀបចំសំណើរទិញជាសាច់ប្រាក់ បូកនឹងកីឡាករម្នាក់ទៀត សម្រាប់ការផ្ទេរយកកីឡាករ Morten Hjulmand ហើយកីឡាករ Douglas Luiz នឹងត្រូវដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងនេះ។
ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានព័រទុយហ្គាល់ A Bola រាយការណ៍ថា គ្មានការផ្តល់ជូនណាមួយត្រូវបានទទួលសម្រាប់ Hjulmand ខណៈគាត់មានតម្លៃផ្តាច់កុងត្រាប្រមាណ ៨០លានអឺរ៉ូ។ Sporting នឹងពិចារណាសម្រាប់សំណើរណាមួយដែលមានតម្លៃខិតជិតតួលេខនេះ៕