បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹប Manchester United កំពុងតែជួបការលំបាកដើម្បីធ្វើអោយកីឡាករ Marcus Rashford ទទួលបានចំណាប់អារម្មណ៍ សូម្បីតែបន្ទាប់ពីបានដាក់ខ្សែប្រយុទ្ធក្នុងបញ្ជីផ្ទេរកីឡាករនៅមុនទីផ្សារខែមករាក៏ដោយ។
តម្លៃទីផ្សាររបស់ Rashford ត្រូវបានរាយការណ៍មកថាបានធ្លាក់ចុះមកនៅត្រឹមប្រហែល ៤០លានផោន ដែលជាតួលេខមួយដែលបិសាចក្រហមត្រូវបានគេនិយាយថាមានឆន្ទៈក្នុងការទទួលយកក្នុងការលក់គាត់ចេញ។ ស្ថិតិរបស់គាត់នាពេលកន្លងមករួមមាន ស៊ុបញ្ចូលទី ១៥គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបញ្ចប់ទី ៨ដងក្នុងការបង្ហាញខ្លួន ៦៦ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ក្នុងរយៈពេល ២រដូវកាលកន្លងមកនេះ ដែលបង្ខំអោយក្លឹបបិសាចក្រហមសម្លឹងរកមើលការលក់កីឡាករសញ្ជាតិអង់គ្លេសរូបនេះ៕