បរទេស៖ បើយោងតាមការចេញផ្សាយរបស់ Marca បានអោយដឹងថាក្លឹប Barcelona កំពុងសម្លឹងមើលការខ្ចីជើងកីឡាករ Marcus Rashford នៅរដូវក្តៅនេះ ដោយសារតែបញ្ហាហិរញ្ញវត្ថុ ហើយខណៈពេលដែល Manchester United ចង់លក់ជាអចិន្ត្រៃយ៍ និងទទួលបានសាច់ប្រាក់ពេញលេញ ពួកគេអាចផ្តល់សញ្ញាពណ៌បៃតងដល់កិច្ចព្រមព្រៀងបណ្តោះអាសន្ន ខណៈដែលកីឡាករ Rashford ត្រូវបានគេចាត់ទុកថាលើសតម្រូវការរបស់ Ruben Amorim៕