Aston អនុញ្ញាតអោយខ្សែការពារ Yasin Ozacan​ ខ្ចីជើងទៅកាន់ក្លឹប Anderlecht

បរទេស៖ ខ្សែការពារសញ្ជាតិទួរគី Yasin Ozacan បានចាកចេញពីក្លឹប Aston Villa ទៅចូលរួមជាមួយក្លឹបយក្សបែលហ្ស៊ិក Anderlecht ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលមួយរដូវកាល។

សេចក្តីថ្លែងការណ៍ផ្លូវការពី Villans បានសរសេរថា “Aston Villa អាចបញ្ជាក់បានថា Yasin Özcan បានចូលរួមជាមួយ R.S.C. Anderlecht ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាល។ ខ្សែការពារទួរគីបានចូលរួមជាមួយ Villa ជាផ្លូវការនៅរដូវក្តៅនេះ បន្ទាប់ពីកិច្ចព្រមព្រៀងមុនកិច្ចសន្យាដែលបានចុះហត្ថលេខាកាលពីខែកុម្ភៈ”៕

Previous articleកីឡាករ Son Heung-min បញ្ជាក៉អំពីការចាកចេញ!
Next articleកីឡាករ Xavi Simons នៅតែចង់ចាកចេញពីក្លឹប RB Leipzig