កីឡាករ Xavi Simons នៅតែចង់ចាកចេញពីក្លឹប RB Leipzig

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោគ Fabrizio Romano បានអោយដឹងថាកីឡាករ Xavi Simons មិនបានហ្វឹកហាត់ជាមួយ RB Leipzig ក្នុងការត្រៀមការប្រកួតមុនបើករដូវកាលរបស់ពួកគេ ហើយនឹងមិនមានវត្តមានសម្រាប់ក្រុមក្នុងការប្រកួតមិត្តភាពរបស់ពួកគេជាមួយនឹងក្រុម Atalanta នៅថ្ងៃសៅរ៍នេះទេ។

ខ្សែបម្រើសញ្ជាតិហូឡង់មានបំណងចាកចេញពីក្លឹបអាឡឺម៉ង់នៅរដូវក្តៅនេះ ខណៈដែលគាត់នៅតែរឹងមាំលើជំហររបស់គាត់ក្នុងការចូលរួមជាមួយ Chelsea ។ ការចរចារវាងក្រុមតោខៀវ និងក្រុម Bundesliga ស្ថិតក្នុងដំណាក់កាលជឿនលឿន៕

Previous articleAston អនុញ្ញាតអោយខ្សែការពារ Yasin Ozacan​ ខ្ចីជើងទៅកាន់ក្លឹប Anderlecht
Next articleNewcastle នៅតែព្យាយាមក្នុងការផ្ទេរយកខ្សែប្រយុទ្ធម្នាក់នេះ