បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Standard បានអោយដឹងថាក្លឹប Manchester United ឥឡូវនេះបានផ្តោតលើការចាកចេញបន្ទាប់ ក្រោយបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Benjamin Sesko ក្នុងតម្លៃ ៧៣.៧លានផោន។
ក្លឹប United សង្ឃឹមថានឹងបញ្ជូន Rasmus Hojlundon អោយខ្ចីជើងទៅកាន់ក្លឹប AC Milan ហើយក៏ចង់ពន្លឿនការផ្លាស់ប្តូរដើម្បីលក់កីឡាករ Jadon Sancho, Alejandro Garnacho និង Antony ផងដែរ។
ក្លឹប Borussia Dortmund កំពុងតែស្វែងរកការចុះហត្ថលេខាលើ Sancho ឡើងវិញ ខណៈក្លឹប Chelsea ត្រូវបានគេរំពឹងថានឹងដាក់សំណើជាផ្លូវការសម្រាប់កីឡាករ Garnacho ហើយ Real Betis បន្តធ្វើការលើការផ្ទេរសម្រាប់កីឡាករ Antony ៕



